
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា នៅតំបន់ភាគខាងកើតអ៊ុយក្រែន Donetsk បានមើលឃើញការច្បាំងគ្នាដ៏ធ្ងន់ធ្ងរបំផុត ហើយកងកម្លាំងអ៊ុយក្រែននៅភាគខាងត្បូង កំពុងរុលទៅមុខសន្សឹមៗ។
នៅក្នុងសុន្ទរកថាជាវីដេអូពេលយប់ លោក Zelenskiy ពុំបានផ្តល់សេចក្តីលម្អិតពីការរុលទៅមុខនោះឡើយនៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយលោកគ្រាន់តែអះអាងថា លោកពុំចាំបាច់ប្រាប់គ្រប់រឿងឲ្យសត្រូវបានដឹងពីប្រតិបត្តិការសឹករបស់ពួកយើងនោះទេ៕