
អន្ដរជាតិ៖ មន្រ្តីជាន់ខ្ពស់សន្តិសុខរុស្ស៊ីមួយរូប បានជួបពិភាក្សាការងារជាមួយក្រុមមេដឹកនាំអ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ស្របពេលដែលប្រទេសទាំង ២សន្យារឹតបន្តឹងទំនាក់ទំនងជិតស្និតជាងមុន ជាការប្រឈមនឹងសំពាធពីលោកខាងលិច ពាក់ព័ន្ធសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោក Nikolai Patrushev គឺជារដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់របស់អ៊ុយក្រែន និងលោកខាងលិចថា រុស្ស៊ីប្រើប្រាស់យានដ្រូនអ៊ីរ៉ង់ Shahed-136 ដើម្បីវាយប្រហារទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន នារយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ៕
