
អន្ដរជាតិ៖ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានកោតសរសើរយ៉ាងខ្លាំងដល់ចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដ៏ខ្លាំងក្លារបស់ប្រទេសមួយនេះ ដល់សម្ព័ន្ធមិត្តយោធា និងប្រទេសអ៊ុយក្រែន បន្ទាប់មានជំនួបរបស់លោកជាមួយលោកនាយករដ្ឋមន្រ្តី Rishi Sunak នៅវិមាន Downing Streetកាលពីថ្ងៃពុធ។
លោក Stoltenbergគឺជាមេដឹកនាំអន្តរជាតិដំបូងគេ បានជួបជាមួយលោក Sunak នៅវិមាន Downing Streetហើយជំនួបមួយនេះ បានធ្វើឡើង ពេលដែលអង់គ្លេស ចង់ពិនិត្យមើលព័ត៌មានចុងក្រោយពាក់ព័ន្ធនឹងការត្រួតពិនិត្យរួមលើបញ្ហាសន្តិសុខ ការពារជាតិ ការអភិវឌ្ឍន៍ និងគោលនយោបាយការបរទេសរបស់ពួកគេ ស្របពេលដែលរដ្ឋាភិបាលមួយនេះ ចង់កាត់បន្ថយការចំណាយនោះ៕