
អន្ដរជាតិ៖ ឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី ប្រហែល ១០ម៉ឺននាក់ និងទាហានអ៊ុយក្រែន ១០ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្រ្គាមអ៊ុយក្រែន។
លោកឧត្តមសេនីយ៍ Mark Milley គឺជាប្រធាននាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក បានលើកឡើងថា ជនស៊ីវិលប្រហែល ៤ម៉ឺននាក់ បានស្លាប់ ក្រោយជាប់ខ្លួននៅក្នុងជម្លោះ៕