ការចូលជាសមាជិកTAC របស់អ៊ុយក្រែន គឺជាការបង្ហាញការគាំទ្ររបស់អាស៊ាន ក្នុងការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន

2022/11/11 01:59:45 am        736

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន បញ្ជាក់ថាការចូលជាសមាជិក នៃសទ្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ គឺជាសមទ្ធិផលដ៏ធំមួយសម្រាប់អាស៊ាន និងនិយាយដោយឡែកសម្រាប់ កម្ពុជាដែលជាប្រធានប្តូរវេនឆ្នាំនេះ។

ឯកឧត្តម គង់ ភោគ បានថ្លែងថា អាស៊ានជាអង្គការតំបន់ដែលបើកចំហរសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ទៅលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម ហើយបណ្តាប្រទេសទាំងនោះ ក៏អាចក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដូច្នេះ ការបញ្ចូលអ៊ុយក្រែនជាសមាជិក TAC នៅពេលនេះ គឺជាការពង្រីកវិសាលភាពនៃការធ្វើការរួមគ្នាដើម្បីសន្តិភាពនៅក្នុងតំបន់ និង ពិភពលោក។

ការចូលជាសមាជិកTAC របស់អ៊ុយក្រែន ធ្វើឡើងដោយមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba ជាមួយនឹងបណ្តាមេដឹកនាំអាស៊ានរួមទាំងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

គួរកត់សម្គាល់ថា ការបញ្ចូលអ៊ុយក្រែនជាសមាជិកTACពេលនេះ ធ្វើឡើងនាអំឡុងពេលដែលប្រទេសមួយនេះកំពុងរ៉ាំរ៉ៃដោយសង្រ្គាមជាមួយនឹងរុស្ស៊ីតាំងពីខែកុម្ភៈឆ្នាណ២០២២មកម្ល៉េះ ដែលបញ្ហានេះ ទទួលបានការគាំទ្រពីសហគមន៍អាស៊ាននិយាយជារួម និង និយាយដោយឡែកពីកម្ពុជាក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិចំនួន៣លើក។

បន្ថែមពីនេះ នៅមុនការចុះហត្ថលេខាមួយសប្តាហ៍ ប្រមុខរដ្ឋអ៊ុយក្រែន ឯកឧត្តម Vlodymir Zelenskyy ក៏បានជួបជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី តាមទូរស័ព្ទដផស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ក៏ប៉ុន្តែយ៉ាងណាសំណើរបស់អ៊ុយក្រែន ត្រូវបានបដិសេធដោយអាស៊ាន ដោយសារតែអាស៊ានមានជំហររួមគឺកុងសង់ស៊ីស។

អ៊ុយក្រែនបានក្លាយជាសមាជិកទី៥០នៃសន្ធិសញ្ញាមិត្តភាព និងដៃគូសហប្រតិបត្តិការរបស់អាស៊ាន ខណៈដែលអេស្ប៉ាញដែលត្រូវចូលជាមាជិកទី៥១ បានអវត្តមាន ដោយសារបញ្ហាផ្ទៃក្នុង។ នេះបើតាមការបញ្ជាក់បន្ថែមពី ឯកឧត្តម គង់ ភោគ។

សូមបញ្ជាក់ថា សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ Treaty of Amity and Cooperation(TAC) បានបង្កើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។ TAC មានគោលការណ៍គោរពទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណជាតិរបស់សមាជិកទាំងអស់ សិទ្ធិរបស់រដ្ឋនីមួយៗក្នុងការរស់នៅរួចផុតពីការជ្រៀតជ្រែក ការធ្វើវិច្ឆេទកម្ម ឬការបង្ខិតបង្ខំពីខាងក្រៅ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ការដោះស្រាយទំនាស់ ឬជំលោះនានាដោយសន្តិវិធី បោះបង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងការសហការគ្នាយ៉ាងល្អរវាងសមាជិកទាំងអស់៕ អត្ថបទ៖ សូដាវណ្ណ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm