មេបញ្ជាការកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ (ACAMM 23)

2022/11/11 03:04:55 am        760

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការជើងគោកអាស៊ានលើកទី២៣ (the 23rd ASEAN Chiefs of Army Multilateral Meeting) ក្រោមប្រធានបទ “កិច្ចសហការជិតស្និទ្ធរវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីសន្តិភាព” ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បានកោតសរសើរប្រទេសវៀតណាមចំពោះជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលទ្ធភាពដល់ការរៀបចំកិច្ចប្រជុំពហុភាគីដ៏មានសារៈសំខាន់នេះ រួមទាំងកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាដោយរលូន។

ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមក ព្រមទាំងឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ ជាពិសេសក្នុងបរិបទនៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលបាន និងកំពុងប្រែប្រួលខ្លាំង ស្មុគ្រស្មាញ និងពិបាកព្យាករណ៍ ហើយដែលទាមទារឱ្យកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានបន្តចូលរួមចំណែកពង្រឹងកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរួមនៅក្នុងតំបន់។

ក្នុងនេះ ទន្ទឹមនឹងបរិការណ៍ជារួមនៃជំងឺកូវីដ-១៩ ហាក់បានធូរស្រាល និងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្នុងពេលចំពោះមុខនេះ កងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន គួរជំរុញឱ្យមានដំណើរការពេលលេញទ្បើងវិញនូវសកម្មភាពសហប្រតិបត្តិការកម្រិតទ្វេភាគី ពហុភាគី និងយន្តការអាស៊ាននានា រួមមានជាអាទិ៍៖ ការជួបប្រជុំផ្ទាល់, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ។ល។ ដើម្បីថែរក្សាបាននូវចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត សហការស្អិតរមួត និងការពង្រឹងសមត្ថភាពឆ្លើយតបចំពោះបញ្ហាអសន្តិសុខនានា ដែលអាចកើតមានឡើងនៅក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរវាងមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ានមួយនេះ ត្រូវបានខកខាករៀបចំតាមរយៈការជួបប្រជុំផ្ទាល់អស់រយៈពេល ០២ ឆ្នាំជាប់គ្នាមកហើយ ដោយក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ត្រូវបានរៀបចំឡើយតាមប្រព័ន្ធវីដេអូពីចម្ងាយ។ សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់ រួមទាំងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM) និងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោក អាស៊ាន (AARM) ផងដែរ។​



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm