បណ្តា​ឃុំ​សង្កាត់​នៅ​ខេត្តកណ្តាល ​អនុវត្ត​វិធានការ​ខេត្ត​ ហាម​អ្នកដំណើរ​ពី​ចម្ងាយ​តាម​ខ្នង​ផ្ទះ​ថ្ងៃបុណ្យ​ចូលឆ្នាំ​

2021/04/27 09:59:58 am        114

កណ្ដាល៖ អនុវត្ត​តាម​ការណែនាំ​ពី​រាជរដ្ឋាភិបាល និង​ពី​រដ្ឋបាល​សាលាខេត្ត​កណ្តាល ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃ​ចូលឆ្នាំ និង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បណ្តា​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ឃុំ​សង្កាត់ និង​តាម​បណ្តា​ភូមិ​សហគមន៍​នានា ចុះ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​វិធាន​៣​កុំ ៣​ការពារ ទប់ស្កាត់​កូ​វីដ​១៩ និង​ស្នើ​បណ្តា​ក្រុមគ្រួសារ​តាម​ខ្នង​ផ្ទះ​រៀបចំ​កម្មវិធី​ជួបជុំ​ធំ និង​ហាម​ទទួល​បងប្អូន​សាច់ញាតិ​អ្នកដំណើរ​មកពី​ខេត្ត តំបន់​ឆ្ងាយ​ៗ​មក​ស្នាក់នៅ​រយៈពេល​យូរ​។​

​បើ​តាម​បណ្តា​មេភូមិ និង​ចៅសង្កាត់​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៣ ខែ​មេសា​នេះ​ថា អនុវត្ត​តាម​ការណែនាំ​ពី​រដ្ឋបាល​ខេត្តកណ្តាល នៅ​ពេលនេះ​ នៅ​ភូមិប​ណ្តា​ភូមិ និង​សហគមន៍​នានា បាន​ដាក់​កងកម្លាំង​មាន​មេភូមិ អនុប្រធាន​ភូមិ បណ្តា​ប្រជា​ការពារ​ភូមិ ប្រចាំការ​២៤​ម៉ោង នៅ​តាម​ច្រក​ផ្លូវ​ចេញ​ភូមិ និង​នៅ​តាម​បណ្តា​មណ្ឌល​សកម្មភាព​ទប់ស្កាត់​កូ​វីដ​-១៩ និង​មាន​ការចុះ​ល្បាត​តាម​ខ្នង​ផ្ទះ ដើម្បី​តាមឃ្លាំមើល​ការដាក់​បំរាម​មួយចំនួន​ដូចជា ហាម​ការប្រមូលផ្តុំ​ជួបជុំ​ផឹកស៊ី ការ​រាំ​កម្សាន្ត​សប្បាយ និង​សាកសួរ ហាម​អ្នកដំណើរ​មកពី​ចំងាយ​ចូលមក​ស្នាក់នៅ​ក្នុងភូមិ​ឃុំ​ជាដើម​។​


​នៅ​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​មូលដ្ឋាន បណ្តា​ម្ចាស់​ផ្ទះជួល ក៏​ដូច​បណ្តា​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ នៅពេលនេះ​បាន​ទូរ​សព្ទ និង​បាន​ហាមប្រាម​មិន​អោយ​បងប្អូន​សាច់ញាតិ​ពី​ចម្ងាយ មកលេង​សាកសួរ​សុខទុក្ខ​ខ្លួន និង​ហាម​មិន​អោយ​អ្នក​ចំងាយ​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់ខ្លួន​នោះទេ ហើយ​ក្នុង​ករណី​មាន​ចម្ងាយ​មកលេង ឬ​មក​ស្នាក់នៅ​រយៈពេល​យូរ​ក្នុង​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​នោះ អាជ្ញាធរ​នឹង​តម្រូវ​អោយ​ផ្ទះ ឬ​អ្នក​ពាក់ព័ន្ធ​អ្នក​ចម្ងាយ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្នាក់​ដោយឡែក​ចំនួន ​១៤​ថ្ងៃ​ ដើម្បី​តាមដាន​អាកា​រៈ​បញ្ជាក់ថា​មាន​ឬ​គ្មាន​រោគសញ្ញា​កូ​វីដ​១៩​។​

​សូមបញ្ជាក់​ថា​ នៅ​ដំណើរ​ការចុះ​ផ្សព្វផ្សាយ​វិធាន​ទប់ស្កាត់​កូ​វីដ​១៩​ នៅតាម​ខ្នង​ផ្ទះ និង​តាម​ទីប្រជុំជន​នានា​នេះដែរ បណ្តា​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់ ភូមិ​និង​សហគមន៍​នានា ក៏បាន​ផ្សព្វផ្សាយ​វិធានការ​រដ្ឋបាលខេត្ត ស្តីពី​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ចំពោះ​ការ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​និង​ផ្អាក​ការទទួល​អតិថិជន​ចូល​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ភេសជ្ជៈ និង​អា​ជី​កម្មដ្ឋាន​ផ្នែក​អាហារ​ភេសជ្ជៈ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​១៨ ខែ​មេសា​ឆ្នាំ​២០២១​នេះ​។

ក្នុង​ករណី​ពលរដ្ឋ និង​អាជីវករ​លក់ដូរ​ណា មិន​អនុវត្ត​តាម​ការណែនាំ​នេះ នឹងត្រូវ​ទទួលទោស ដូច​មាន​កំណត់​នៅក្នុង​ច្បាប់​ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​៕ ​​អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm