អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden នឹងជួបមេដឹកនាំចិនលោក Xi Jinping ទល់មុខគ្នាលលើកដំបូងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ មុនកិច្ចប្រជុំកំពូល G20 ចាប់តាំងពីលោក Biden បានឡើងកាន់តំណែង និងផ្ដល់ឱកាសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មេដឹកនាំទាំង២នឹងពិភាក្សាពីកិច្ចខិតខំប្រែងប្រែងរក្សានិងកាន់តែស៊ីជម្រៅខ្សែបន្ទាត់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងធ្វើការរួមគ្នាផ្ដោតលើផលប្រយោជន៍រួមរបស់យើង ពិសេសផ្ដោតលើបញ្ហាប្រឈមរវាងប្រទេសទាំង២ ដែលប៉ះពាល់ដល់សហគមន៍អន្តរជាតិ។ មេដឹកនាំទាំង២ក៏នឹងពិភាក្សាផងដែរពីបញ្ហាជាច្រើនទាំងក្នុងតំបន់ និងសកលលោក។
ក្រុមមន្ត្រីអាមេរិក នឹងបោះជំហានចូលជំនួបក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយគ្មានការរំពឹងទុកសម្រាប់ក៏រីកចម្រើនដ៏ធំឬ សូម្បីតែក្ដីសង្ឃឹមថា ភាពតានតឹងនឹងធូរស្រាលច្រើន។
ប៉ុន្តែពួកគេសង្ឃឹមថាលោក Biden អាចកសាងគ្រឹះនៃទំនាក់ទំនងមុខងារដែលមិនឲ្យឈានទៅដល់ជម្លោះ ហើយថែមទាំងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាពនៅក្នុងតំបន់ដូចជាបញ្ហាអាកាសធាតុ និងកូរ៉េខាងជើង៕