អាម៉េរិក៖ លោកប្រធានាធិបតី Donald Trump ដែលខកចិត្តការបោះឆ្នោតពាក់កណ្ដាលអណត្តិ កំពុងប្រឈមនឹងសម្ពាធឲ្យពន្យាពេលសេចក្ដីប្រកាសរបស់លោកក្នុងការប្រកួតប្រជែងថ្មីដណ្ដើមយកការគ្រប់គ្រងសេតវិមាន រហូតដល់ការប្រកួតប្រជែងគ្រប់គ្រងព្រឹទ្ធសភាដ៏សំខាន់នៅខែក្រោយ។
បណ្ដាបេក្ខជនដែលគាំទ្រដោយលោក Trump បានបាត់បង់ប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ដោយទុកឱ្យអតីតប្រធានាធិបតីមានជំហរទន់ខ្សោយបំផុតនៅក្នុងគណបក្សចាប់តាំងពីកុបកម្មនៅវិមានកាពីតូលសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
លោក Trump បានត្រៀមប្រកាសការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាណតិ្តទី៣ជាប់គ្នា នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ប៉ុន្តែមនុស្សសំខាន់ៗក្បែរខ្លួនរបស់លោក កំពុងបង្កើនការប្រុងប្រយ័ត្នចំពោះរូបលោក ចាំរហូតការបោះឆ្នោតដើម្បីគ្រប់គ្រងព្រឹទ្ធសភា ក្នុងរដ្ឋចរចា (Georgia) នៅថ្ងៃទី៦ខែធ្នូ រួចរាល់សិន៕ សុខមាន