ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ គណៈកម្មការថ្នាក់ជាតិ បានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងមណ្ឌ លអប់រំកែប្រែទាំង០៤ ដែលស្នើសុំផ្តល់ការអនុគ្រោះទោសដល់ ទណ្ឌិតសរុបចំនួន ៥៤២ នាក់(ស្រី ៦៨នាក់) រួមមាន៖
-ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៧២នាក់ (ស្រី ៥៩នាក់)
-ស្នើសុំលើកលែងទោស ចំនួន ៧០នាក់ (ស្រី០៩នាក់) ។
ជាលទ្ធផល នៃកិច្ចប្រជុំកិច្ចរបស់ គណៈ កម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្ រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៣៦០ នា ក់ (ស្រី ៤៤ នាក់) រួមមាន៖
-ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៣៥៨ នាក់ (ស្រី ៤៣នាក់) ក្នុងនោះមាន៖
•ការបន្ថយទោស ៣ ខែ ចំនួន ១៩៦ នាក់ (ស្រី ១៧នាក់)
•ការបន្ថយទោស ៦ ខែ ចំនួន ៩៨ នាក់ (ស្រី ២០នាក់)
• ការបន្ថយទោស ៩ ខែ ចំនួន ៥៤ នាក់ (ស្រី ០៤នាក់)
• ការបន្ថយទោស ១២ខែ ចំនួន ០៨នាក់ ( ០២នាក់)
• ការបន្ថយទោសពីមួយជីវិតមក ៣០ ឆ្នាំ ចំនួន ០២នាក់ ( ស្រី ០០នាក់)
-ស្នើសុំលើកលែងទោស ចំនួន ០២នាក់ ( ស្រី ០១នាក់) ។