កម្ពុជាស្នើ ADB បន្តគាំទ្រគម្រោងអាទិភាពសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2022/11/11 06:38:59 pm        588

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើ ADB បន្តគាំទ្រគម្រោងលើវិស័យអាទិភាព នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ​និងជំរុញការធ្វើពាណិជ្ជូបនីយកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ​និងការគ្រប់គ្រងធនធានទឹក តាមរយៈការវិនិយោគសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្រ្ត, ដើម្បីគាំទ្រដល់ជីវភាពរបស់ប្រជាកសិករ និងការរួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបសម្តែងការគួរសម ​និងពិភាក្សាការងារ ជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ​ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើ ADB បន្តគាំទ្រគម្រោងក្នុងវិស័យអាទិភាពមួយចំនួន​រួមមាន៖ ​ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀង និងជំរុញការធ្វើ​ពាណិជ្ជូបនីយកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំ​ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ​ ដោយមានការរៀបចំផែនការមេ និង​ផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃ​ដើមថ្លៃវិនិយោគ និង​ការគ្រប់គ្រង​ធនធានទឹកប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ធារាសាស្រ្ត ស្របតាមផែនការមេច្បាស់លាស់​ ដើម្បីគាំពារជីវភាពរបស់ប្រជាកសិករ, ការ​លើកកម្ពស់កំណើនក្នុងវិស័យកសិកម្ម, ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅ​នឹងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ដថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំ និងអនុវត្តយុទ្ធសាស្រ្ត និង​គោលនយោបាយអាទិភាពរបស់ខ្លួន ​ដើម្បីគ្រប់គ្រង ​និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម​ ជាពិសេសកាត់បន្ថយការ​រងសម្ពាធ​នៃអតិផរណារជាសាកល ជាមួយនឹងការគាំទ្រ​ការ​ស្តារសម្បទា និងការហក់ឡើងនៃកំណើនសេដ្ឋកិច្ច ។

នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល​កម្ពុជា ​ដែលបានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ ​និងរឹងមាំជាមួយ ADB ក្នុងរយៈពេល​ជាង ៣០ឆ្នាំកន្លងមកនេះ ហើយឯកឧត្តម ​បានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យកិច្ច​សហប្រតិបត្តិការដ៏ល្អនេះ​ កាន់តែត្រូវបានពង្រឹង​ និងពង្រីកបន្ថែមទៀតសម្រាប់រយៈពេលខាងមុខ សំដៅ​បន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា​ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm