ប្រមុខការទូតអ៊ុយក្រែនអរគុណកម្ពុជា នូវជំហរប្រកបដោយគោលការណ៍ ចំពោះសង្គ្រាមនៅអ៊ុយក្រែន

2022/11/11 06:49:10 pm        377

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាយ៉ាង​ជ្រាលជ្រៅ​ចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍​ចំពោះ​សង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ដែល​អាចធ្វើឱ្យអ៊ុយក្រែន ចូលជា​សមាជិក​នៃ​សន្ធិសញ្ញាមិត្តភាព ​និងកិច្ចសហប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។

យោងតាមលទ្ធផល ស្តីពីកិច្ចជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោក ​ឌីមីត្រូ គូលេបា រដ្ឋមន្រ្តីក្រសួង​កាបរទេសអ៊ុយក្រែន​ កាលពីថ្ងៃទី១០ ខែវិច្ឆិកា​ម្សិលមិញនេះ បានឲ្យដឹងថា​ នៅក្នុងកិច្ចជំនួបនោះ លោកឌីមីត្រូ គូលេបា បានសម្តែងការអបអរសាទរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាព​ជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួល​ជោគជ័យ​ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ប្រមុខការទូតរូបនេះ« បានអរគុណកម្ពុជាយ៉ាងជ្រាលជ្រៅ​ចំពោះការប្រកាន់យក​ជំហរប្រកប​ដោយ​គោលការណ៍​ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់​អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ដែលអាចធ្វើឱ្យអ៊ុយក្រែន ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមប្រាក់ សុខុន បានអបអរសាទរអ៊ុយក្រែន ​ដែលបានចូលជា​សមាជិក​នៃសន្ធិសញ្ញាមិត្តភាព​ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះដែរ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាតាម​ប្រព័ន្ធ​ទូរស័ព្ទប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន​ កាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរ​ជា​គោលការណ៍របស់កម្ពុជា​ចំពោះសង្គ្រាមនៅអ៊ុយក្រែន ​និង​សង្ឃឹមថា ដំណោះស្រាយ​ដោយ​សន្តិភាពដើម្បីបញ្ចប់សង្រ្គាមនេះ ​ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួល​បាន​សន្តិភាព និងស្ថិរភាព ​និងការអភិវឌ្ឍ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់​កម្ពុជា​ក្នុងការ​បណ្តុះបណ្តាល​អ្នកដោះមីនអ៊ុយក្រែន ​ដោយ​សហការជាមួយ​ប្រទេស​ជ​ប៉ុន​ផងដែរ។

បើតាមសេចក្តីជូនដំណឹង​ក៏បានបញ្ជាក់ផងដែរថា ​ប្រមុខការទូតនៃប្រទេសទាំងពីរ(កម្ពុជា-អ៊ុយគ្រែន) បានកត់សម្គាល់អំពីកំណើននៃទំនាក់ទំនង​ជាមិត្តភាពកម្ពុជា-អ៊ុយក្រែន ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈជំនួបកំរិតខ្ពស់​សំខាន់ៗ​ នាពេលថ្មីៗនេះ ការឯកភាពគ្នា​លើការ​តែង​តាំង​និង​ផ្លាស់ប្តូរឯក-អគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀង​ក្នុងការបង្កើត​អោយ​មាន​កិច្ចពិគ្រោះយោបល់​ទ្វេភាគីរវាងក្រសួង​ប្រទេសទាំងពីរជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm