សម្ដេចតេជោ៖ ចិនជាដៃគូពាណិជ្ជកម្មរបស់អាស៊ានធំជាងគេ ខណៈ២០២១ មានទំហំទឹកប្រាក់ ៦៦៩ពាន់លានដុល្លារ កើន២៨%

2022/11/11 10:13:45 pm        742

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយ របស់អាស៊ាន កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានចំនួនប្រមាណ ៦៦៩ពាន់លានដុល្លារ កើនឡើងចំនួន ២៨ភាគរយ ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍដោយចីរកាលរបស់ចិន បានចូលរួមវិភាគទាន​ដ៏​សំខាន់ ក្នុងការលើកកម្ពស់វិបុលភាពរួម ទាំងក្នុងតំបន់ និងទាំងសាកលលោកផងដែរ ។

ប្រធានអាស៊ានឆ្នាំ២០២២ ​បានបន្តថា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក នៃ​កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ​ការជួយគ្នា ​និងការរៀនសូត្រពីគ្នាទៅវិញទៅមក កិច្ច​សហប្រតិបត្តិការអាស៊ាន-ចិន​ បានរីកចម្រើនជាលំដាប់ ​ជាមួយនឹងលទ្ធផលបានជាផ្លែផ្កា និង​ភាពជោគជ័យដ៏រឹងមាំ ​នៅក្នុងរយៈពេល ៣ទសវត្សកន្លងទៅ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ​អាស៊ានសូមវាយតម្លៃខ្ពស់ ​នៃការប្ដេជ្ញាចិន និង​ការអនុវត្តភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ​ រួមទាំងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន​១៥០លានដូស ដល់អាស៊ាន ។ ​ការអនុវត្តគំនិតផ្ដួចផ្ដើមខែលការពារាសុខភាពអាស៊ាន-ចិន និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និងផ្លូវ ។ ល ។

សម្ដេចតេជោ បានបន្តថា សម្ដេច​មាន​សុទិដ្ឋិនិយម​ ចំពោះកិច្ចសហប្រតិបត្តិការ ដែលបាន​នឹង​កំពុងបើកទំព័រថ្មីមួយ ​នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរបស់អាស៊ាន-ចិន​ ឲ្យកាន់តែមានសក្ដានុពល ​ប្រកបដោយថាមពលបន្ថែមទៀត ខណៈអាស៊ាន​កំពុងកសាងសហគមន៍របស់ខ្លួនឲ្យកាន់តែរឹងមាំ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm