ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌាធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។





