ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបង្ហាញនូវសុទិដ្ឋិនិយម បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិ ការរវាងអាស៊ាន-កូរ៉េ កាន់តែកើនឡើងមួយកម្រិតទៀត រួមទាំងពង្រីកការធ្វើពាណិជ្ជកម្ម និងការធ្វើ វិនិយោគ ។
ក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-កូរ៉េ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការមកចូលរួមរបស់ប្រធានាធិបតីកូរ៉េ នាពេលនេះ បានឆ្លុះបញ្ចាំងពីការយក ចិត្តទុកដាក់ ការឲ្យតម្លៃរបស់កូរ៉េ មកលើភាពជាដៃគូស្អិតរមួត និងយូរអង្វែងរបស់យើង ។
សម្ដេចតេជោ បានបន្តថា ក្នុងរយៈពេល ៣ទសវត្សកន្លងមកនេះ ទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-កូរ៉េ កាន់តែមានភាពរឹងមាំឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ លទ្ធផលផ្លែផ្កាគូជាទីមោទន លើគ្រប់វិស័យ ។ ជាក់ស្ដែងអាស៊ាន-កូរ៉េ គឺជាប្រកបដោយជីភាពខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្ម និងការធ្វើ វិនិយោគ ។
គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ាន-កូរ៉េ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការអញ្ជើញចូលរួមពីឯកឧត្តម យូន ស៊ុកយុល (Yoon Sok yeol) ប្រធាននាធិបតីនៃសាធារណរដ្ឋកូរ៉េ រួមទាំងថ្នាក់ដឹកនាំកំពូល នៃប្រទេសសមាជិកអាស៊ាន លើកលែងតែមីយ៉ាន់ម៉ា ៕


