អ៊ុយក្រែន ៖ លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា កងកម្លាំងអ៊ុយក្រែន រំដោះបានទីតាំងឈរជើង ៤១កន្លែង ពេលដែលពួកគេរុលឆ្លងកាត់តំបន់ភាគខាងត្បូងប្រទេស ។ លោកបាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូននាពេលល្ងាចថា ថ្ងៃនេះពួកយើងមានដំណឹងល្អពីតំបន់ភាគខាងត្បូង ។ មាននូវទង់ជាតិអ៊ុយក្រែនជាច្រើនវិលត្រឡប់ទៅកាន់ទីតាំងត្រឹមត្រូវរបស់វាវិញនៅក្នុងតំបន់ប្រតិបត្តិការការពាររបស់ពួកយើង ។ ទីតាំងឈរជើងរបស់សត្រូវ ៤១កន្លែង ត្រូវបានរំដោះបានវិញ ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិរបុរសរបស់ពួកយើងទាំងអស់ ដែលបានពលីខ្លួនក្នុងបុព្វហេតុជាតិមួយនេះ ៕

