អ៊ុយក្រែន ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយថា រុស្ស៊ីនឹងចំណាយពេលយ៉ាងហោច ១សប្តាហ៍ ដើម្បីដកទ័ពរបស់ពួកគេចេញពីទីក្រុងភាគខាងត្បូង Khersonហើយរដូវរងារអាចនឹងពន្យឺតការធ្វើសង្រ្គាមនៅសមរភូមិមុខ ហើយនិងទុកពេលឲ្យភាគីទាំងមានឱកាសប្រមូលកម្លាំងឡើងវិញ ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុងគីវ លោក Reznikov បាននិយាយថា រុស្ស៊ីមានទាហាន ៤ម៉ឺននាក់នៅតំបន់ Kherson ហើយពួកគេនៅមានកម្លាំងនៅក្នុងទីក្រុង Kherson នៅជុំវិញទីក្រុងមួយនេះ និងនៅច្រាំងខាងលិចទន្លេ Dnipro ថ្វីត្បិតតែពួកគេប្រកាសដកថយក៏ដោយ ៕

