សម្តេចប្រធានឧបត្ថម្ភប្តីប្រពន្ធជរាពិការ និងចែកអំណោយពលរដ្ឋក្រីក្រចំនួន២៩គ្រួសារនៅខេត្តកំពង់ស្ពឺ

2022/11/12 12:51:14 am        56

កំពង់ស្ពឺ ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ជូនដល់លោកយាយ ស៊ុម នឹម អាយុ ៨៦ឆ្នាំ មានជំងឺប្រចាំកាយ និងលោកតា ពេជ្រ ធន់ អាយុ ៨៤ឆ្នាំ ជាប្តីពិការភ្នែកដើរពុំរួច រស់នៅយ៉ាងលំបាក ខណៈដែលកូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយកូន៥នាក់ មិនមានការងារធ្វើបន្ទាប់ពីវិបត្តិកូវីដ-១៩។ បច្ចុប្បន្នគ្រួសារខាងលើនេះរស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយលោកតា។ លោកជំទាវបានជម្រាបថា៖«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែតាមដានជាប់ជានិច្ច ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបន្ទាប់ពីបានឃើញព័ត៌មាន អំពីករណីដ៏លំបាកមួយនេះ សម្តេចមានអារម្មណ៍ក្តុកក្តួល និងក្តីអាណិតអាសូរយ៉ាងក្រៃលែង ហើយបានចាត់ឱ្យក្រុមការងារចុះមកភ្លាមៗ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តដល់លោកយាយលោកតា ដើម្បីបន្តនៅជាម្លប់ដល់កូនចៅតទៅមុខទៀត»។ ជាមួយគ្នានេះលោកជំទាវក៏បានផ្តាំផ្ញើឱ្យស្ត្រីមេម៉ាយ ដែលត្រូវជាកូនស្រី ត្រូវបន្តមើលថែទាំឪពុកម្តាយ លើកទឹកចិត្តជំរុញពួកគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយត្រូវរស់នៅមាន  អនាម័យស្អាត ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ ជាពិសេសត្រូវជំរុញកូនៗ ឱ្យបានទៅសិក្សារៀនសូត្រដើម្បីអនាគតរុងរឿង។

លោកយាយលោកតា និងកូនស្រី មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកទាំងនេះដូចជាៈ អង្ករ មី ត្រីខ ទឹកស៊ីវអ៊ីវ ទឹកដោះគោ ទឹកត្រចៀកកាំ ប្រេងខ្យល់ អាហារបំប៉ន សារុង ក្រមា មុង ភួយ និងថវិកាមួយចំនួន។ ក្នុងនោះសាខាខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។ ដោយឡែកកូនស្រីដែលជាស្ត្រីមេម៉ាយក៏ទទួលបាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ សារុង ក្រមា មុង ភួយ និងថវិកាចំនួនផងដែរ។

ខណៈនោះដែរបន្ទាប់ពីប្រគល់ជូនគ្រួសារខាងលើរួច លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្តកំពង់ស្ពឺបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង និងគ្រួសារងាយរងគ្រោះបំផុតចំនួន ២៩គ្រួសារទៀត រស់នៅភូមិ ឃុំ ខាងលើ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោកជំទាវអគ្គលេខាធិការរងទី១ មានប្រសាសន៍ថា «បើទោះបីជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកជួបលោកយាយលោកតាដោយផ្ទាល់ក្តី ប៉ុន្តែសម្តេចតែងតែមានក្តីនឹករលឹក និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងដោយក្តីនឹករលឹក។ ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពី អំណោយជាស្បៀងអាហារ សម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅ ជាពិសេសកញ្ចប់ឃីតមុងភួយ ដែលនឹងផ្តល់ភាពកក់ក្តៅដល់លោកយាយលោកតាក្នុងរដូវរងានេះ។ សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ជែលលាងដៃ១ដប, ឃីត (សារុង ក្រមា មុង ភួយ)១កញ្ចប់ និងថវិកាមួយចំនួន៕​អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm