ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។
ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕




