ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ឯកឧត្ដមជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ាបច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។
ក្រៅពីការលើកឡើងបែបនេះឯកឧត្ដម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដោះ ស្រាយជម្លោះដែលកំពុងកើតមានដោយសន្តិវិធីផងដែរ។
ឯកឧត្ដម ក៏បានបង្ហាញនូវក្ដីរំពឹងផងដែរ ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងបន្តដោះស្រាយបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា តាមមធ្យោបាយវិជ្ជមាន៕ ដោយ៖ គង់ ឌិន
