ឯកឧត្តម ហ៊ុន ម៉ានី៖ តើមនុស្សប៉ុន្មាននាក់ ដែលគិតថាកម្ពុជាអាចមានថ្ងៃនេះ?តើអ្វីៗដែលយើងសម្រេចបាននេះ ជារឿងចៃដន្យឬ?

2022/11/12 07:17:53 pm        445

ភ្នំពេញ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានសរសេរថា៖ ត្រឡប់ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជនមួយក្រុមតូច ដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបំរះចេញ​ពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត។ ​កាលនោះ ​តើមនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាច​ទទួល​បានជោគជ័យ និងអាចដឹកនាំប្រទេសរហូតបានមកដល់ថ្ងៃនេះ?

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជា ត្រូវបាន​រំដោះទាំង​ស្រុង​ចេញពីរបបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជា ត្រូវបន្តរស់ដោយពឹងខ្លួន​ឯងចាប់តាំង​ពី​ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោម​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរពីប្រទេស​បច្ឆិមលោក ដែល​មាន​ចេតនា​ដាក់កម្ពុជាឲ្យនៅឯកកោ។

ទោះយ៉ាងនេះ កម្ពុជា បន្តរស់ដោយខ្លួនឯងយ៉ាងអង់អាច រហូតដល់មានកិច្ចសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដល់ការបោះឆ្នោតសកល ឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាពពេញលេញក៏រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឲ្យកម្ពុជា ត្រូវបន្តដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងឯកឧត្តម ហ៊ុន សែន សន្តិភាពពេញលេញ​បាន​កើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្នះ ក្រោមនយោបាយដែលដាក់ចេញ​ដោយ​ខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើងក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់​ប្រយោជន៍​ជាតិខ្មែរជាធំ។ ​សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋាន​ដ៏រឹងមាំ​ដែល​អាចឲ្យកម្ពុជា បោះជំហ៊ានដ៏ស្វាហាប់លើគ្រប់វិស័យ។ ​ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យ​សំខាន់ៗ​ផ្សេងៗទៀត វិស័យសេដ្ឋកិច្ចបានរីកធំធាត់គួរឲ្យកត់សម្គាល់។ ​ជាង០២ទស្សវត្សចុងក្រោយ កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេមួយ ក្នុងចំណោម០៦​ប្រទេស​លើលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងរង្វង់០៧%។ ក្រៅពីវិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់មួយ ដែលគួរឲ្យកត់សម្គាល់។

កម្ពុជា ដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំដោយសារសង្គ្រាម និងដែលធ្លាប់ស្នើសុំទាំងជំនួយសង្គម និង​មនុស្សធម៌ពីបណ្តាប្រទេសនានាលើលោក ​បានក្លាយជាប្រទេស ដែលផ្តល់ជំនួយទៅ​បណ្តា​ប្រទេសផ្សេងៗ​នោះទៅវិញ។

កម្ពុជា បានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិធំៗជាច្រើន រួមជាមួយនឹង​អង្គការ​ក្នុងតំបន់ ដែលក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។ ក្នុងឋានៈថ្មីៗទាំងនេះ​ កម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការសម្របសម្រួលលើយន្តការតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាអ្នកកាច់ចង្កូតនាវាតំបន់ និង​អន្តរជាតិផងដែរ។ តើនេះ ជារឿងចៃដន្យទេ? ការអញ្ជើញចូលរួមពីបណ្តាប្រមុខ​ថ្នាក់​ដឹកនាំ​កំពូលៗលើលោកនៅពេលនេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ការជឿ​ទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃដល់កម្ពុជា។

ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេស​ណាម្នាក់​បានផ្តល់ឲ្យកម្ពុជាឡើយ។ ភាពជោគជ័យនៅថ្ងៃនេះ ជាញើស ​ជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាល​យើង ជាមួយនឹង​ការបន្ត​គាំទ្រ​របស់ខ្មែរយើងម្នាក់ៗលើការដឹកនាំដ៏ត្រឹមត្រូវនេះ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        12
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm