ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ជាមួយដៃគូសន្ទនាកាណាដា និងកិច្ចប្រជុំកំពូលបូកជាមួយបណ្តាប្រទេសនានា។



