សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំអាស៊ានបូកបី (APT)

2022/11/12 08:57:26 pm        503

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ានបូកបី (APT) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសអាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូ​ដ៏សំខាន់​មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ​ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព ​និងនយោបាយ។

សម្ដេចតេជោ បានបន្តទៀតថា ការជួបជុំនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី ​និងការពង្រឹង ​ក៏ដូចជាកាន់តែស៊ីជម្រៅ និងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ ​ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា ក្នុង​ក្របខណ្ឌតំបន់ និងសកល។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាការពិតប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា​ ទោះស្ថិត​ក្នុង​កាលៈទេសៈណាក៏ដោយ អាស៊ានបូកបី ​តែងតែប្រកាន់ខ្ជាប់​ស្មារតីរួបរួមគ្នាជានិច្ច។ ​មកដល់ថ្ងៃនេះ ភាគជោគជ័យ ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបី បាន​មកពីការខិតខំប្រឹងប្រែង​ឥតឈប់ឈរពីការប្រតិបត្តិការ​ជិតស្និទ្ធ ​និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។

សូមបញ្ជាក់ថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) ​បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ​ហើយចាប់តាំងពីពេលនោះមក​បានវិវឌ្ឍជាយន្តការ​ដ៏សំខាន់ ក្នុងការ​លើក​កម្ពស់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេល​វែង នៃការ​កសាង​សហគមន៍អាស៊ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។

អាស៊ានបូកបី ​បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយបំផុត​មួយ​នៅក្នុងតំបន់ ហើយ​កិច្ចសហប្រតិបត្តិការ ​អាស៊ានបូកបីត្រូវបានពង្រីក ​និងស៊ី​ជម្រៅលើវិស័យជាច្រើន រួមទាំង​ផ្នែក​នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម ​និងការវិនិយោគ ​ហិរញ្ញវត្ថុ ថាមពល ​ទេសចរណ៍ ​កសិកម្ម និងព្រៃឈើ ​បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm