ទាហានអ៊ុយក្រែន បានបាញ់កាំភ្លើងធំប្រឆាំងយន្តហោះទៅកាន់ទីតាំងនានាក្នុងតំបន់ Kharkiv

2022/11/12 09:57:24 pm        427

អ៊ុយក្រែន៖ ទាហាន​អ៊ុយក្រែន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បាញ់​កាំភ្លើងធំ​ប្រឆាំង​យន្តហោះ​កាលពី​ថ្ងៃ​សុក្រ ទៅលើទីតាំង​នានា​នៅ​ភាគ​ខាងជើង​តំបន់ Kharkiv ​ភាគ​ខាង​កើត​ប្រទេស។ ឆ្មាំអ៊ុយក្រែន និយាយថា​ ការ​ទទួល​ខុសត្រូវ​របស់អង្គភាពលោក គឺបំពេញភារកិច្ច​ការពារកង​ពល​ពី​ការវាយប្រហារតាមអាកាសរបស់សត្រូវ។

ដោយឡែកនៅតំបន់ភាគខាងត្បូងប្រទេស កងទ័ពរុស្ស៊ី បានដកថយចេញពីទីក្រុងKherson ដែល​ការ​ដកកងទ័ពនេះបានបង្ហាញ​ពី​ការ​ដកថយ​របស់រុស្ស៊ីដ៏សំខាន់លើកទីបី​នៃសង្រ្គាម និង​ជា​លើក​ដំបូង​ដែល​ពាក់ព័ន្ធ​នឹងការប្រគល់ទីក្រុងដែលបាន​ចូលកាន់កាប់​ដ៏ធំបែបនេះ​ក្នុងពេល​ប្រឈម​មុខការវាយលុកដ៏ខ្លាំងរបស់អ៊ុយក្រែន​ ដែល​បានដណ្តើមយកមកវិញនូវតំបន់មួយចំនួន​នៅភាគ​ខាងកើត និងខាងត្បូងរបស់ប្រទេស។

កងកម្លាំងរបស់ទីក្រុងមូស្គូ ត្រូវបានវាយរុញច្រានកាលពីខែមីនាពីជាយរដ្ឋធានី Kyiv​ ហើយត្រូវបាន បណ្តេញចេញពីតំបន់ភាគឦសានទីក្រុង Kharkiv កាលពីខែកញ្ញា។

កងកម្លាំងរុស្ស៊ីកំពុងបន្តការវាយប្រហារដោយកាំភ្លើង​ធំលើភាគីអ៊ុយក្រែន នៅសមរភូមិរវាងទីក្រុង Donetsk ​និងទីក្រុង Avdeyevka ​ ខណៈការប្រយុទ្ធគ្នារវាងភាគីទាំងពីរ​បាន​អូសបន្លាយពេល។

ទាហានរុស្ស៊ី និយាយថា ចាប់តាំងពីកងកម្លាំងនៅភាគីម្ខាងទៀត​បាន​បែងចែក​គ្នា​ពួកគេបាន​កាត់​បន្ថយការប្រើប្រាស់​ជា​ញឹកញាប់​នៃប្រព័ន្ធរ៉ុក្កែត Grad ។

ទោះជាយ៉ាងណា ពួកគេជឿថា ​វាមានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់​ការ​វាយ​ប្រហារជា​ញឹកញាប់​ដោយអាវុធផ្សេងៗទៀត​ ដូចជាឧបករណ៍បាញ់គ្រាប់បែកប្រឆាំងរថក្រោះជាដើម៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm