គិត​មក​ទល់ពេល​នេះ​ ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​ ជូន​ដល់​កម្មករ​និយោជិត​សរុប​មាន​ចំនួន ​២០​ទីតាំង​

2021/04/27 09:59:58 am        28

ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​១៣ មេសា ឆ្នាំ​២០២១ បាន​បើក​ដំណើរការ​មណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​នានា សមាគម​និយោជក និង​កម្មករ​និយោជិត​តាម​រោងចក្រ សហគ្រាស ជា​ជនជាតិខ្មែរ និង​បរទេស ចំនួន​១៤​ទីតាំង បូក​បន្ថែម​ថ្ងៃនេះ​ចំនួន​៦​ទីតាំង​ទៀត សរុប​ចំនួន ​២០​ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ​។​

​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​ក្នុង​គោលបំណង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សំដៅ​ធានា​ឱ្យ​បាន​នូវ​សុខភាព​សាធារណៈ សុខុមាលភាព សុវត្ថិភាព និង​ការពារ​អាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និង​កម្មករ​និយោជិត​ទាំងអស់គ្នា​។

ពាក់ព័ន្ធ​មណ្ឌល​ដែលមាន​ទីតាំង​ធំៗ ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​បងប្អូន​កម្មករ​និយោជិត ដែល​មកពី​បណ្តា​រោងចក្រ សហគ្រាស​ក្នុង​តំបន់​ផ្សេងៗ​គ្នា រួមមាន​៖ តំបន់​សេដ្ឋកិច្ច​ពិសេស (​ផ្លូវជាតិ​លេខ​៤), តំបន់​សួន​ឧស្សាហកម្ម អាយ​អេស​អាយ (ISI) ផ្លូវ​វេ​ង​ស្រេង​, សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ (​ផ្លូវជាតិ​លេខ​៣) និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​-​ល​-​។​

​ជា​មួយគ្នា​នេះ កម្ម​ការ​នី​កាត់ដេរ​២​នាក់ ក្រោយ​ចាក់​វ៉ាក់សាំង​រួចរាល់ បានបង្ហាញ​នូវ​ទឹកមុខ​រីករាយ និង​ប្រាប់​អោយដឹងថា មិនមាន​ផល​រំខាន​ឬ​ធ្វើទុក្ខ​ក្នុង​ខ្លួន​អ្វី​ឡើយ​។​ គិត​ចាប់ពី​ថ្ងៃ​ទី​៧ រហូតដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ជូន​បងប្អូន​កម្មករ​និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ទទួលបាន​លទ្ធផល ដូចជា​៖ អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ (​បរទេស​ចំនួន​ជាង ២ ៦០០​នាក់​)​។

ចាក់​បាន​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់​នាក់​។ និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​ចំនួន​ជាង ២​ពាន់​នាក់ (​បរទេស​ចំនួន ២០​នាក់​)​។

អនុ​គណៈកម្មការ​ចំពោះ​កិច្ច នឹង​បន្ត​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​កម្មករ​និយោជិត​នៅតាម​រោងចក្រ សហគ្រាស ជា​បន្តបន្ទាប់​ទៀត ដែល​រំពឹងថា នឹង​អាច​ចាក់​ជូន​កម្មករ​និយោជិត​ប្រមាណ ១​ម៉ឺន ទៅ ១​ម៉ឺន ២​ពាន់​នាក់ ក្នុង​មួយថ្ងៃ​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm