ប្រជុំកំពូលនៅកម្ពុជា អាម៉េរិកបានដំឡើងកម្រិតកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន

2022/11/13 03:17:47 am        43

ភ្នំពេញ ៖ អាស៊ាន-អាម៉េរិក បានដំឡើងកម្រិតកិច្ចសហប្រតិបត្តិការ ទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​អាស៊ាន-អាម៉េរិកជាមួយគ្នា។ នេះបើតាមឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធថ្លែងក្នុងសន្និសីទស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពា ក់ព័ន្ធនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រធានាធិបតីអាម៉េរិ ក ឯកឧត្ដម ចូ បៃដិន បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅពេលនេះ ជាការបើកសករាជថ្មី នូវភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអាម៉េរិក។

ឯកឧត្ដម ចូ បៃដិន បន្ថែមថា អាម៉េរិកកំពុងរង់ចាំធ្វើការ ដើម្បីសហការជាមួយអាស៊ាន ដើម្បីដោះស្រា យបញ្ហាក្នុងតំបន់ ដែលមានដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។

មានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅថ្ងៃនេះដែរ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអាម៉េរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក។

នៅឆ្នាំ២០២៣ ឆ្នាំក្រោយ រដ្ឋបាលឯកឧត្ដមប្រធានាធិបតី នឹងស្នើទឹកប្រាក់ក្នុងទំហំប្រមាណហាសិបលានដុល្លារ សម្រាប់ផ្ដល់ដល់តំបន់អាស៊ាន។

ក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអាម៉េរិក នៅថ្ងៃនេះដែរ ឯកឧត្ដម ចូ បៃដិន ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានធ្វើជាប្រធានសម្របសម្រួលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅពេលនេះ៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm