
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង វិនពិន បានសរសើរពីសម្រស់រាជធានីភ្នំពេញនាពេលរាត្រី។
លោក វ៉ាង វិនពិន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «រាត្រីដ៏ស្រស់ត្រកាលនៅរាជធានីភ្នំពេញ រយៈពេលមួយឆ្នាំហើយ ដែលខ្ញុំបានត្រលប់មកភ្នំពេញជាថ្មី ។ ខ្ញុំពិតជារីករាយនៅពេលបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា រីករាយនឹងសន្តិភាព និងប្រជាជនកម្ពុជា»។