ភ្នំពេញ៖ គណៈប្រតិភូ នៃសាធារណរដ្ឋសឹង្ហបុរី ដឹកនាំដោយ ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសឹង្ហបុរី បានចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា។


