ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា កម្ពុជាតូចមែន ក្រមែន តែកម្ពុជាក្នុងនាមប្រធានអាស៊ាន មានសមត្ថភាពអញ្ជើញប្រធានាធិបតី ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនានា ចូលរួម និងឡើងថ្លែងក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយកម្ពុជា។
ថ្លែងក្នុងសន្និសីទប្រកាលពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ដើម្បីឱ្យប្រមុខរដ្ឋ ប្រមុខដឹកនាំពិភពលោក ថ្នាក់ដឹកនាំនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះ គឺទី១.ត្រូវធានាឱ្យបាននូវសុខសន្តិភាព, ទី២.ការគ្រប់គ្រងបានល្អលើជំងឺកូវីដ, ទី៣.គ្មានការជ្រួលច្របល់ និងហិង្សា, ទី៤.បទពិសោធន៍ កម្ពុជា ដែលធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបែបនេះ៕
