ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានរៀបចំកិច្ចសន្ទនា ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម ដើម្បីបង្ហាញអំពីសវតា និងគោលនយោបាយថាមពលអគ្គិសនី និងអំពីលក្ខខណ្ឌ ដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្ម។
កិច្ចសន្ទនានេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងមានការអញ្ញេីញចូលរួមរបស់មន្រ្តីរាជការជាថ្នាក់ដឹកនាំនិងមន្ទីរខេត្តទូទាំង២៥ សហគមន៍កសិករ អ្នកចិញ្ចឹមសត្វ ម្ចាស់រោងម៉ាសុីនកិនស្រូវ និងវិស័យឯកជនពាក់ព័ន្ធជាច្រេីននាក់ទៀតសរុបចំនួនប្រមាណ១៣០នាក់។








