ពានរង្វាន់​បាល់ទាត់​ពិភពលោក​ធ្វើដំណើរ​មកដល់​ទឹកដី​កាតា​វិញ ១សប្តាហ៍​មុន World Cup មកដល់

2022/11/14 05:56:34 pm        82

​បាល់ទាត់៖ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​បានធ្វើ​ដំណើរ​មកដល់​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​វិញ​ហើយ ១សប្តាហ៍​ប៉ុណ្ណោះ​មុន​ព្រឹត្តិការណ៍ FIFA World Cup 2022 ឈានចូល​មកដល់​នៅ​ចុង​សប្តាហ៍​នេះ​។ ​ពានរង្វាន់​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ​នេះបានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ជាង ៥០ បូករួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​ដំបូង​ពាន​បាល់ទាត់​ពិភពលោក​បានចេញ​ដំណើ​រ​ពី​ទីក្រុង Dubai អារ៉ាប់​រួម​កាលពី​ខែឧសភា​ឆ្លងកាត់​ប្រទេស​ដែលមាន​កៅអី​នៅ World Cup ទាំង ៣២ក្រុមដែល​ការធ្វើដំណើរ​ទេសចរ​នេះ​ចាប់​ផ្តើមដំបូង​តាំងពី​ឆ្នាំ​២០០៦​។ ​ការធ្វើដំណើរ​របស់​ពាន​បាល់ទាត់​ពិភពលោក​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក បានឃើញ​ផ្ទាល់ និង​ថតរូប​អនុស្សាវរីយ៍ ជាពិសេស​គឺ​ការផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ​ដើម្បី​ជំរុញ​ទឹកចិត្ត​យុវជន​ដើម្បី​សម្រេចក្តី​ស្រមៃ​បាល់ទាត់​របស់ខ្លួន​ផងដែរ​។​ ​យោងតាម​ច្បាប់​របស់ FIFA មានតែ​អតីត​ជើងឯក និង​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​ប៉ះ​ផ្ទាល់ ជាក់ស្តែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចាប់​កាន់​ផ្ទាល់​ផងដែរ​។

​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ត្រូវបាន​រក្សា​ទុកជា​បណ្តោះអាសន្ន​ដោយ​ក្រុម​ជើងឯក ក្រោយមក​អ្នកឈ្នះ​ទទួលបាន​ច្បាប់​ចម្លង​មាស​ពិសេស​មួយ មុន​ពេលដែល​ពានរង្វាន់​ដើម​ធ្វើ​ពី​មាស​ត្រូវ​ប្រគល់ជូន FIFA វិញ​ហើយ តាមច្បាប់ និង​បទប្បញ្ញត្តិ​។​ ថ្វីត្បិតតែ​ពាន​ត្រូវបាន​ប្រគល់ឱ្យ​ក្រុម​ឈ្នះ​ក៏ដោយ វា​នៅតែ​ជា​កម្មសិទ្ធិ​របស់ FIFA។ ពាន​នេះ​ធ្វើ​ពី​មាស​សុទ្ធ និង​មាន​ទម្ងន់ ៦,១៤២គីឡូក្រាម ដោយ​ការ​រចនា​បច្ចុប្បន្ន​មាន​អាយុកាល​តាំងពី​ឆ្នាំ១៩៧៤៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        338
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm