ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន ២០០គីឡូ ក្នុងរថយន្តបង្ក

2022/11/14 06:01:04 pm        240

ភ្នំពេញ៖ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត និងមានការសង្ស័យ សមត្ថកិច្ច​ដាក់​កម្លាំង​ឆែក​រថយន្ត​ដែល​មាន​ផ្លាក​លេខ​ខេមរភូមិន្ទ​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ បុករះ​ទៅ​លើ​រថយន្ត​ ២​គ្រឿង ​រក​ឃើញ​មាន​កេសឡាំង ​មាន​បិត​ស្កុត​ជុំវិញ​ ចំនួន​០៦​កេស​ សង្ស័យ​ជា​សារធាតុញៀន ត្រូវបាន​ដក​ហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​ជា​បណ្តោះ​អាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត។

ករណីនេះផងដែរលោកវរៈសេនីយ៍ទោ ឡូ ភារម្យ អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ បាន​ឲ្យដឹងថា​ ក្រោយ​មានករណី​គ្រោះថ្នាក់ច​រាចរណ៍​រវាងរថយន្តមួយ​គ្រឿងដែ​លពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បាន​បុកជាមួយ​នឹង​រថយន្ត​ពីរ​គ្រឿងទៀ​ត​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដ​ល់ទី​តាំងកើត​ហេតុ​ ពិនិត្យ​ឃើញថា​ មាន​សារភាពញៀន​ពេល​នោះ​កម្លាំង​មូលដ្ឋាន​បាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការិយាល័យ​ជំនាញ ​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ និង​ដក​ហូត​បាន​សារធាតុញៀន​ចំនួន​ ២០០​គីឡូក្រាម​។ ចំណែក​ម្ចាស់រ​ថយន្ត​រង​គ្រោះ​ទាំ​ង​២​គ្រឿង​ បានយក​រថយន្តទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង ​ព្រោះ​មិនចង់​វែង​ឆ្ងាយ​។

គួរបញ្ជាក់ផងដែកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើតឡើង ដោយរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌​ទ្រេអ៊ី​ ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ 02 2-1415​ បើកបរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត ​បាន​បើក​បរ​ក្នុង​ល្បឿនលឿន ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​រង​ការ​ខូចខាត​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ​ទល់មុ​ខ​សំណង់​លំនៅ​ដ្ឋាន​វាលស្បូវ ​ក្នុង​សង្កាត់​វាលស្បូវ ​ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលជាម្ចាស់រថយន្ត តូយូតាព្រូស ពណ៌ស ដែល​មាន​ផ្លាក​លេខ​ ភ្នំពេញ2AL-1235 បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរឆ្លងផ្លូវ ចេញ​ពី​ក្លោង​ទ្វារ​សំណង់​លំនៅដ្ឋាន​វាល​ស្បូវ​ឆ្លង​ទៅ​ផ្លូវ​ជាតិ​លេខ​១ ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ គោល​បំណង​ទៅ​ភ្នំពេញ​ ស្រាប់​តែ​ត្រូវ​រថយន្តបង្កបើកបរក្នុងល្បឿនមកបុក​រថយន្ត​របស់​ខ្លួន​ពេញ​ទំហឹង បណ្តាល​ឲ្យ​ខូច​ខាត​ផ្នែក​ខាង​ឆ្វេង ​តែ​សំណាង​ល្អមិន​រង​របួស​។

បន្ថែមទៀតនោះ ភាគីរងគ្រោះម្នាក់ទៀត ដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់​ផ្លាក​លេខ ​ភ្នំពេញ2H-7699 រួមដំណើរជាមួយជនបរទេសប្រុសស្រី២នាក់ បានឲ្យដឹងថា មុនពេល​កើត​ហេតុ​ ខ្លួនបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច តាមពី​ក្រោយ​រថយន្ត​រង​គ្រោះទី​១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ ដូចគ្នា លុះមក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកបរលឿន ក្នុងទិសដៅពីលិចមកកើត បញ្ជ្រាស​ទិស​គ្នា ​រេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ភ័យពេកខ្លួនបានបួងចង្កូតមកស្តាំ តែមិនផុត ត្រូវ​រថយន្ត​បង្ក​បុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត។ ភ្លាមៗនោះខ្លួន​បានព្យាយាម​ឃាត់ម្ចាស់​រថយន្ត​បង្ក ឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ នាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm