ឥណ្ឌូនេស៊ី៖ កិច្ចប្រជុំកំពូល G20 ដែលជាវេទិកាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ត្រូវបានផ្ដោតលើការពិភាក្សារកដំណោះស្រាយនៃបញ្ហាយ៉ាប់យ៉ឺនបំផុត ដែលកំពុងប្រឈមនឹងសេដ្ឋកិច្ចសកល។ នៅឆ្នាំនេះ តារាងនៃបញ្ហាជាច្រើនកំពុងប្រឈមសម្រាប់ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់នាំមុខ ដែលនឹងគ្របដណ្ដប់ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារ និងថ្ងៃពុធស្អែកនេះនៅកោះបាលីគឺសំខាន់ជាងពេលកន្លងទៅ។
អតិផរណានៅក្នុងបណ្ដាប្រទេសជាច្រើនកំពុងហក់ឡើងខ្ពស់ក្នុងរយៈពេល ៤០ឆ្នាំមកនេះមួយផ្នែកដ៏ធំគឺដោយសារតែការហក់ឡើងខ្ពស់នៃតម្លៃថាមពល ខណៈសង្គ្រាមនៅអ៊ុយក្រែន និងគោលនយោបាយគ្មានការឆ្លងរាលដាលវីរុស COVID-19 របស់ចិនបានអាក់ខានដល់សង្វាក់ផ្គត់ផ្គង់។ ស្របពេលធនាគារកណ្ដាលដំឡើងអត្រាការប្រាក់ ដើម្បីទប់នឹងតម្លៃទំនិញដែលកំពុងហក់ឡើងខ្ពស់ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ពិភពលោកអាចនឹងហៀរចេញពីវិបត្តិចំណាយលើជីវភាពប្រចាំថ្ងៃ ធ្លាក់ទៅជាឱនភាពសកល។ ក្នុងពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក ចិន និងបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលេចធ្លោផ្សេងទៀត កំពុងប្រឈមនឹងការអំពាវនាវបន្ទាន់ឲ្យចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចៀសវិបត្តិអាកាសធាតុដែលកំពុងរីកធំ៕
អត្ថបទ៖ សុខមាន