Ronaldo ថា ​ខ្លួន​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់​នៅ Manchester United

2022/11/14 06:20:12 pm        135

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo មិនមាន​មុខ​ឡើយ​ក្នុងការ​ប្រកួត​ដែល Manchester United យកឈ្នះ​នៅ​ទឹកដី Fulham ២-១ យប់មិញ តែមាន​មុខ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​មួយ​ក្នុង​កម្មវិធី​របស់លោក Piers Morgan​។

​​Ronaldo ធ្លាប់មាន​រឿងចម្រូងចម្រាស​មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​តាមរយៈ​ការចង់​ចាកចេញ តែ​ក្រោយ​មក​ក៏បាន​សន្យា​ជាមួយ​ក្លិប​ពី​ការប្តេជ្ញាចិត្ត​រួមរស់​ក្រោយ​ការចាកចេញ​បរាជ័យ​។ ​មក​ត្រឹម​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះបាន​ចេញមក​បកស្រាយ​មិន​លាក់លៀម​ថា រូបគេ​មាន​អារម្មណ៍​ថា​ត្រូវគេ​ក្បត់ មិន​ថា​ក្លិប​ទេ គឺ​ថែមទាំង​អ្នកចាត់ការ Erik ten Hag ផងដែរ ដោយ​ចោទថា​មាន​មនុស្ស​ពីរ​បីនាក់​ក្នុង​ក្លិប ព្យាយាម​កំចាត់​រូបគេ​ឱ្យ​ចាក​ចេញពី​ក្លិប​។ Ronaldo បាន​បន្ថែមថា តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson Manchester United បាន​ដើរ​ថយក្រោយ និង​គ្មានអ្វី​អភិវឌ្ឍ​ឡើយ​។

​​សូមបញ្ជាក់ថា Ronaldo មិនបាន​ចូល​លេង​ឡើយ​តាំងពី​ធ្វើជា​ប្រធាន​ក្រុម​ពេល Manchester United ចាញ់​នៅផ្ទះ Aston Villa ៣-១ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ហើយ​នោះ​ទំនងជា​ប្រកួត​ចុងក្រោយ​របស់ Ronaldo ហើយ​នៅ Manchester United តាមរយៈ​កិច្ចសម្ភាសន៍​ហែកហួរ​នេះ​។ ​Cristiano Ronaldo នៅសល់​កិច្ចសន្យា​របស់​ខ្លួន​រហូត​ដល់​ដំណាច់​រដូវ​កាល​នេះ តែ​ត្រូវបាន​គេ​រំពឹងថា ​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​នឹងមិន​ត្រលប់មក​រួម​ក្លិប​វិញ​ឡើយ​ក្រោយ World Cup បញ្ចប់​។ ​មិនមាន​ការ​តបត​ឡើយ​ពី​ក្លិប​បិសាច​ក្រហម Manchester United មកទល់ពេលនេះ​ក្រោយ​កិច្ចសម្ភាសន៍​របស់ Cristiano Ronaldo ជាមួយ​លោក Piers Morgan កាលពី​យប់មិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm