គ្រូបង្វឹក​ធ្លាប់​ដឹកនាំ​ប្រេ​ស៊ី​ល​ឈ្នះ World Cup, Luiz Felipe Scolari ប្រកាស​ចូលនិវត្តន៍​ហើយ

2022/11/14 06:57:05 pm        151

​បាល់ទាត់៖ ​លោក Luiz Felipe Scolari ដែល​ធ្លាប់​ដឹកនាំ​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក FIFA World Cup ចុងក្រោយ​កាលពី​ឆ្នាំ២០០២ នោះបាន​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​គ្រូបង្វឹក​ហើយ​។​ ​​បុរស​វ័យ ៧៤ឆ្នាំ​រូបនេះ​បាន​លា​អ្នកគាំទ្រ​របស់ខ្លួន​ក្រោយ​ដឹកនាំ Athletico Paranaense ឈ្នះ Botafogo ៣-០ ជុំ​ចុងក្រោយ​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ ខណៈដែល Athletico Paranaense បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ៦ មាន​កៅអី​នៅ Copa Libertadores ឆ្នាំក្រោយ​។

​​លោក Scolari ធ្លាប់​និយាយថា​នឹង​អាច​វិល​មកកាន់ Athletico សារជាថ្មី​ឆ្នាំក្រោយ​ក្នុងតួនាទី​ដឹកនាំ​ណាមួយ តែ​បាន​លើកឡើងថា​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹមនេះ​។ ​​លោក Felipe Scolari គឺជា​គ្រូបង្វឹក​ចុងក្រោយ​បំផុត​របស់​ប្រេ​ស៊ី​ល​ដែល​ឈ្នះ​ជើងឯក World Cup កាលពី​ឆ្នាំ២០០២ នៅ​កូរ៉េ និង​ជប៉ុន​នៅពេល​យកឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោយ​មក​លោក Scolari បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2004 តែ​ចាញ់​ក្រិ​កនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​ជាមួយ​ក្លិប​អាជីព​វិញ​លោក Scolari ក៏​ធ្លាប់​ដឹកនាំ​តោ​ខៀវ Chelsea ផងដែរ ខណៈ​ចុងក្រោយ​នៃ​អាជីព​នោះ​គឺ Athletico Paranaense នេះឯង​ដោយ​លោក​បាន​ដឹកនាំ​ក្រុម​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa Libertadores ថ្មីៗ​នេះ​តែ​ចាញ់ Flamengo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ចុងខែ​តុលា​កន្លងទៅ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm