បាល់ទាត់៖ ក្រុមជម្រើសជាតិសេណេហ្កាល់បានធ្វើដំណើរទៅដល់ទឹកដីកាតាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup តែគេមិនឃើញមានវត្តមានខ្សែប្រយុទ្ធ Bayern Munich, Sadio Mane ឡើយ។
គ្រូបង្វឹកសេណេហ្កាល់លោក Aliou Cisse បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់សម្រាប់ World Cup កាលពីថ្ងៃសុក្រដោយមានឈ្មោះ Sadio Mane ផងដែរបើទោះបីកីឡាករវ័យ ៣០ឆ្នាំរូបនេះមានរបួសក៏ដោយ។ ម្ចាស់ជ័យលាភីកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក ២លើករូបនេះត្រូវបានផ្លាស់ប្តូរចេញត្រឹមនាទី២០ អំឡុងជ័យជំនះរបស់ Bayern Munich ៦-១ លើ Werder Bremen កាលពីថ្ងៃអង្គារសប្តាហ៍មុន។
សារព័ត៌មានជាច្រើនបានចុះផ្សាយថា Sadio Mane នឹងមិនអាចជាទាន់ World Cup ឡើយតែគ្រូបង្វឹកសេណេហ្កាល់លោក Aliou Cisse នៅតែមានៈបញ្ចូលឈ្មោះ Mane ដោយគិតថា បើមិនបានលេងប្រកួតដំបូងក៏អាចជាទាន់ប្រកួតបន្ទាប់។ សេណេហ្កាល់ស្ថិតក្នុងពូល A នៅ World Cup ឆ្នាំនេះដោយត្រូវជួបហូឡង់នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ៕
អត្ថបទ៖នាង សុភាវុធ