ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលាស្តីពីការអប់រំបេតិកភណ្ឌវប្បធម៌ នៅអាស៊ាន២០២២

2022/11/14 08:29:13 pm        397

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ​នាព្រឹកថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ ​បានបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការអប់រំបេតិកភណ្ឌវប្បធម៌ ​នៅអាស៊ាន២០២២, ដោយមានការចូលរួមពីសិក្ខាកាមដែលជាប្រទេសសមាជិកអាស៊ាន ​ទាំង១០ប្រទេស។

លោកសាស្ត្រាចារ្យ Yoshiaki Ishizawa នាយកមជ្ឈមណ្ឌលអាស៊ី សម្រាប់ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ធនធានមនុស្ស នៅប្រទេសជប៉ុន និងជានាយកសាកលវិទ្យាល័យ Sophia (សូព្យា) ​បានឲ្យដឹងថា គោលជំហររបស់មជ្ឈមណ្ឌល ​និងសាកលវិទ្យាល័យ គឺការថែរក្សាបេតិកភណ្ឌរបស់ខ្មែរ ត្រូវតែធ្វើដោយដៃកូនខ្មែរ ដើម្បីខ្មែរ។ ដូច្នេះសាកលវិទ្យាល័យ សូព្យា គ្រាន់តែចូលរួមជួយ​ជ្រោមជ្រែង​ផ្តល់​លទ្ធភាពឲ្យកូនខ្មែរ ​អាចធ្វើដោយខ្លួនឯង ​អាចជួសជុលប្រាសាទដោយខ្លួនឯងបាន អាច​ថែរក្សាខ្លួនឯងបាន ​ជាពិសេសសព្វថ្ងៃបេសកកម្មរបស់សាកលវិទ្យាល័យសូព្យា និង​អាជ្ញាធរ​ជាតិអប្សរា ​បានសហការគ្នា កំពុងតែរុករកនិងធ្វើការជួសជុលស្ពានហាល ផ្លូវចូលទៅកាន់​ប្រាសាទអង្គរវត្ត ក្រៅពីនោះជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ ក៏បានអញ្ជើញនិសិ្សត​នៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ​ឲ្យធ្វើកម្មសិក្សា និងធ្វើកំណាយនៅតាម​ប្រាសាទនានា​ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ជាពិសេសថ្ងៃនេះយើងក៏បានរៀបចំជាសិក្ខាសាលាស្តីពី ការអប់រំបេតិកភណ្ឌវប្បធម៌ ​នៅអាស៊ាន២០២២ ក្នុងគោលបំណងបង្កើតជាសៀវភៅណែនាំមួយ ដើម្បីអប់រំ ដែលនៅក្នុងតំបន់របស់យើងតាមលក្ខណៈពិសេសនៃកេរ្តិ៍មរតកវប្បធម៌របស់អាស៊ាន។

ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ បានថ្លែងថា សិក្ខាសាលានាពេល​នេះ ផ្តោតសំខាន់លើការងារថែរក្សា សម្បតិ្តបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការផ្សព្វផ្សាយមិនថាតែ​សម្រាប់ប្រជាជនកម្ពុជានោះទេ គឺសម្រាប់ប្រជាជនក្នុងតំបន់អាស៊ានទាំងមូល និងអាចឈានទៅ​ប្រជាជនក្នុង​ពិភពលោកផងដែរ។

ជាចុងក្រោយឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានបញ្ជាក់ទៀតថា សម្បតិ្តវប្បធម៌ដែលមាននៅកម្ពុជា បើតាម​ការស្រាវជ្រាវ និងចុះក្នុងបញ្ជីសារពើភ័ណ្ឌ មានចំនួនជាង៦០០០ស្ថានីយបុរាណ (ស្ថានីយបុរាណ រាប់ទាំងប្រាសាទនៅមានរូបរាង និងប្រាសាទនៅសល់តែគ្រឹះ និងទីទួលបុរាណ ទីកប់សព បារាយណ៍ ការដ្ឋានយកថ្មកសាងប្រាសាទ វត្តបុរាណ រួមនឹងសំណង់ផ្សេងៗជាដើម ក៏ចាត់ទុកជាសម្បតិ្តបេតិកភណ្ឌ ដែលបានបញ្ជាក់អំពីចំនួនសម្បតិ្តបេតិកភណ្ឌវប្បធម៌​ដែលមាន​នៅទូទាំងប្រទេស កម្ពុជាទាំងអស់នេះ​ គឺជាកម្មវត្ថុនៃការអភិរក្ស និងអភិវឌ្ឍ ក៏ដូចជាថែរក្សាគាំពារ​សម្បតិ្តទាំង​នេះឲ្យបានគង់វង្ស​សម្រាប់មនុស្សជំនាន់ក្រោយ) ​ឯកឧត្តម រដ្ឋលេខាធិការ ក៏សូម​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិគ្រប់រូប ​ជាពិសេសយុវជន ធ្វើយ៉ាងណាត្រូវចូលរួម​ទាំងអស់គ្នា ​ថែរក្សាការពារសម្បតិ្តវប្បធម៌របស់ខ្លួន ដែលដូនតាបានបន្សល់ទុកសម្រាប់កូនចៅយើង​បន្តទៀត ឲ្យចូលរួមអភិរក្ស និងអភិវឌ្ឍន៍៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm