បក្សនយោបាយសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន

2022/11/14 08:40:52 pm        819

ភ្នំពេញ៖ បណ្តាគណបក្សនយោបាយនានានៅប្រទេសកម្ពុជា បានសម្ដែងនូវការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិ បាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផល​ជាវិជ្ជមាន។

គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខែ្មរតែមួយ បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពី គ្នា អបអរសាទរ​ចំពោះលទ្ធផលដ៏ត្រចះត្រចង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានភាព​ជោគជ័យ យ៉ាងធំធេងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយគណបក្សទាំងពីរនេះ បាន​លើកឡើងថា ថ្វីត្បិតតែ កម្ពុជា ជាប្រទេសតូចក៏ពិតមែន តែអាចរៀបចំបានយ៉ាងល្អនូវកិច្ច​ប្រជុំ​កំពូលមួយ ដែលមានសុទ្ធតែថ្នាក់ ដឹកនាំប្រទេសមហាអំណាចសកលលោកចូលរួមផងដែរ ធ្វើឲ្យ​ព្រះរាជាណាចក្រកម្ពុជា កាន់តែមានកិត្យានុភាពល្បីល្បាញទូទាំងសកលលោក និងមោទកភាព​ជាតិយ៉ាងក្រៃលែង។

គណបក្សហ៊្វុនស៊ិនប៉ិច បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លើកនេះ ​មានលក្ខណៈពិសេស និងវិសេសវិសាលណាស់ ​ព្រោះថា ​កន្លងមក បណ្តាប្រទេស​មហាអំណាច បានខ្វែងគំនិតគ្នា ធ្វើឲ្យសកលលោកទាំងមូលមានភាពតានតឹង និងបានប្រឈម​មុខដាក់គ្នា។

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ បានបង្កើតឱកាសឲ្យបណ្តា​ថ្នាក់​ដឹកនាំប្រ ទេសមហាអំណាចផ្សេងៗបានជួបជុំ ​រកវិធីសន្ទនា ​ដោះស្រាយ សម្របសម្រួល​ជាមួយគ្នា ដែលបង្ហាញពី ភាពវិជ្ជមានល្អមួយសម្រាប់អនាគតពិភពលោកទាំងមូល។

ដោយឡែកគណបក្សខែ្មរតែមួយ ​បានបញ្ជាក់ថា សម្តេចតេជោ ​ហ៊ុន សែន ជាប្រធានអាស៊ានប្តូរ វេនចំនួនបីលើកហើយ ​និងជាម្ចាស់ផ្ទះមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានយ៉ាងរលូន ដោយឈរលើកត្តាបីធំៗ គឺ «១- មានសុខសន្តិភាពពេញលេញ ២- ការគ្រប់គ្រង​ជំងឺកូវីដបានល្អប្រសើរ និងទី៣- គ្មានអំពើភេរវកម្មកើតឡើងនោះទេ»៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm