ប្រណាំងម៉ូតូ៖ កីឡាករអេស្ប៉ាញ Alvaro Bautista បានគ្រងតំណែងជើងឯកពិភពលោកប្រណាំងម៉ូតូ Superbike ទោះបានត្រឹមលេខ២ នៅប្រទេសឥណ្ឌូនេស៊ី។

Alvaro Bautista បានបញ្ចប់ការប្រកួតទី២ នៅអេស្ប៉ាញនៅចំណាត់ថ្នាក់លេខ២ ក៏ពិតមែនតែគ្រប់គ្រាន់ល្មមដើម្បីបង្គ្រប់ពិន្ទុគ្រងជើងឯកពិភពលោក ទោះបីនៅសល់ការប្រកួត ១ទីលានទៀតនៅទឹកដីអូស្ត្រាលីសប្តាហ៍នេះ ដោយ ដាច់អ្នកលេខ២ Toprak Razgatlioglu ដល់ ៦៦ពិន្ទុ។ Alvaro Bautista បានក្លាយជាកីឡាកររបស់ក្រុមប្រណាំង Ducati ទីមួយដែលឈ្នះជើងឯកពិភពលោកប្រណាំងម៉ូតូ Superbike ចាប់តាំងពីអ្នកឈ្នះចុងក្រោយគឺកីឡាករ Carlos Checa នៅឆ្នាំ២០១១។
អតីតកីឡាករប្រណាំង MotoGP រូបនេះក៏បានក្លាយជាកីឡាករទី៣ មកពីក្រុមប្រណាំង ៣ផ្សេងគ្នាដែលឈ្នះជើងឯកក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះ បន្ទាប់ពីកីឡាករទួរគី Toprak Razgatlioglu ឈ្នះជាមួយក្រុម Yamaha នៅឆ្នាំ២០២១ និងកីឡាករអៀកឡង់ខាងជើង Jonathan Rea ឈ្នះជាមួយក្រុម Kawasaki នៅឆ្នាំ២០២០។ ជាមួយគ្នានេះដែរក៏ជាឆ្នាំដំបូងផងដែរដែលក្រុមប្រណាំង Ducati ឈ្នះទាំងជើងឯក World Superbike និង MotoGP ដែលគ្រងជើងឯកដោយកីឡាករអ៊ីតាលី Francesco Bagnaia៕
អត្ថបទ៖នាង សុភាវុធ