អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីជាង ៤០០ករណី ហើយបានរកឃើញសាកសពទាំងទាហាន និងជនស៊ីវិលនៅក្នុងទីក្រុង Kherson ដែលត្រូវបានរំដោះពីការចូលកាន់កាប់របស់រុស្ស៊ី។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា អ្នកស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០ករណីរួចហើយ។ សាកសពជនស៊ីវិល និងទាហានដែលបានស្លាប់ត្រូវបានរកឃើញ។ លោកនិយាយថា ស្ថិរភាព និងការស្ដារឡើងវិញនៃច្បាប់ត្រូវបានបង្កើតឡើងនៅតំបន់តាំងទីលំនៅចំនួន ២២៦កន្លែងដែលប៉ះពាល់ដល់ពលរដ្ឋជាង ១០០,០០០នាក់។ ការចាប់ខ្លួនទាហានរុស្ស៊ី និងទាហានស៊ីឈ្នួលកំពុងធ្វើឡើងផងដែរ។
លោក Zelenskyy និយាយថា ការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែនមានភាពខ្លាំងក្លាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយពុំមានការថមថយពីការវាយប្រហាររបស់រុស្ស៊ីឡើយ។ ការប្រយុទ្ធក្នុងតំបន់ Donetsk មានស្ថានភាពខ្លាំងដោយកម្រិតនៃការវាយប្រហាររបស់រុស្ស៊ីមិនថយចុះនោះទេ ហើយកម្រិតនៃភាពតស៊ូ និងភាពក្លាហានរបស់យើងគឺខ្ពស់បំផុត។ យើងនឹងមិនអនុញ្ញាតឱ្យពួកគេឆ្លងកាត់ការការពាររបស់យើងឡើយ៕
អត្ថបទ៖ ប៊ុនថន