ស្នូកឃ័រ៖ កីឡាករស្នូកឃ័រវ័យចំណាស់បំផុតនៅ UK Championship, Jimmy White បានធ្លាក់ត្រឹមជុំទី១ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករ Ryan Day។

កីឡាករវ័យ ៦០ឆ្នាំ Jimmy White បានយកឈ្នះកីឡាករបួននាក់ទំរាំមានកៅអីនៅ UK Championship នេះ តែបានត្រឹមខកបំណងនៅជុំដំបូងក្រោមបរាជ័យ ៦-២ហ្វ្រេមដោយកីឡាករសញ្ជាតិវែល Ryan Day។ Ryan Day ជុំបន្តត្រូវជួបជាមួយកីឡាករអង់គ្លេស Sam Craigie។ Sam Craigie បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយទម្លាក់អ្នកការពារតំណែងជើងឯកកីឡាករចិន Zhao Xintong ដោយលទ្ធផល ៦-២ហ្វ្រេមដូចគ្នា។
ចំណែកឯលទ្ធផលផ្សេងទៀតកីឡាករលំដាប់លេខ៧ ពិភពលោក Kyren Wilson បានយកឈ្នះ Matthew Selt ៦-៣ហ្វ្រេមដើម្បីបន្តជួបជាមួយកីឡាករអៀកឡង់ខាងជើងឯក Mark Allen។ Mark Allen បានយកឈ្នះមិត្តជិតស្និទ្ធរបស់ខ្លួនកីឡាករ Jordan Brown ដោយលទ្ធផល ៦-៤ហ្វ្រេមក្នុងជំនួបលើកដំបូងរវាងមិត្តភ័ក្ដិជិតដិតមួយគូនេះ៕
អត្ថបទ៖នាង សុភាវុធ