
អន្ដរជាតិ៖ រថភ្លើងជាង ២០ទូ បានគរលើគ្នា និងរាយប៉ាយលើផ្លូវដែក នៅរដ្ឋភាគខាងត្បូង Victoria ប្រទេសអូស្រ្តាលីនាព្រឹកថ្ងៃចន្ទនេះ ក្រោយរថភ្លើងដឹកទំនិញធ្លាក់ផ្លូវ ។
សេវាកម្មសង្រ្គោះបន្ទាន់(SES)បាននិយាយថា រថភ្លើង ១៦ទូដឹកកុងតឺន័រ បានធ្លាក់ពីលើផ្លូវដែកនៅចំណុចចន្លោះទីក្រុង Inverleigh និងទីក្រុង Gheringhap ស្ថិតនៅចម្ងាយប្រហែល ១០០គ.មភាគនិរតីទីក្រុង Melbourne រដ្ឋ Victoria៕
