
អន្ដរជាតិ៖ ស្របពេលមានវ័យ ៨២ឆ្នាំ ការគ្រប់គ្រងសភារបស់គណបក្សប្រជាធិបតេយ្យលោកស្រី ស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយស្វាមីលោកស្រីទើបរស់រានពីការវាយប្រហារដ៏គួរតក់ស្លុតនៅផ្ទះរបស់ពួកគេនោះ មនុស្សជាច្រើនមានការងឿងឆ្ងល់ថាតើប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi នឹងលាលែងពីតំណែងឬ។អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ លោកស្រី Pelosi ដែលទើបឈ្នះអាណត្តិលើកទី ១៩ជាតំណាងរាស្រ្តមកពីទីក្រុង San Francisco ជាមួយនឹងសំឡេងឆ្នោត ៨៣ភាគរយ បាននិយាយថា លោកស្រីពុំទាន់មានគម្រោងលាលែងពីតំណែងនៅសភានោះទេ៕