
អន្ដរជាតិ៖ លទ្ធផលការបោះឆ្នោតសភា បានបង្ហាញថា លោកស្រី Natasa Pirc Musarដែលជាមេធាវីឯករាជ្យ បានឈ្នះជុំទី ២នៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្លូវេនី កាលពីថ្ងៃអាទិត្យ ហើយលោកស្រី នឹងក្លាយជាប្រមុខរដ្ឋស្រ្តីជាលើកដំបូងរបស់ប្រទេសមួយនេះ។
យោងតាមទិន្នន័យគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយផ្អែកលើការរាប់សន្លឹកឆ្នោតបាន ៩៩ភាគរយ បានឲ្យដឹងថា លោកស្រី Pirc Musarវ័យ ៥៤ឆ្នាំ បានឈ្នះការបោះឆ្នោតឡើងវិញ ៥៣,៨៦ភាគរយ ខណៈដែលគូប្រជែងលោកស្រីដែលជាអ្នកនយោបាយស្តាំនិយម និងជាអតីតរដ្ឋមន្រ្តីការបរទេស គឺលោក Andze Logar បានឈ្នះ ៤៦,១៥ភាគរយ៕