ប្រមុខការពារជាតិអាមេរិក​នឹងមកទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ ADMM

2022/11/15 04:26:51 pm        712

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡត អូស្ទីន (Lioyd Austuin) នឹង​មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន(ADMM) និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋ​ទូត​អាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy ដែលបាន​ជំរាប​ជូន​សម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាល​ពី​កិច្ច​ជំនួប​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា កាលពីម្សិលមិញនេះ។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា ដូចអ្វីដែលសម្តេចមានប្រសាសន៍ហើយថា កិច្ច​ការ​អាស៊ាន​នៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅពេល​ខាង​មុខ​នេះ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការទៀត ដូច្នេះ​លោក​ឯក​អគ្គរដ្ឋទូត ក៏សូមយកឱកាសនេះ ជម្រាបជូនដល់សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជាតែម្ដងថា នៅ​ពេល​ខាង​មុខ​នេះ​តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឡត អូស្ទីន លោកនឹង​អញ្ជើញម​កកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMMនេះ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ក្រៅ​ផ្លូវការ​ផ្សេង​ទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។

ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​ផ្សេងទៀត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅ​ខេត្ត​សៀមរាប។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា ភាគីកម្ពុជា​បាន​រៀបចំរួចជាស្រេច នៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ និង​បដិសណ្ឋារកិច្ច​ដល់​ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់​ដឹកនាំ​កំពូល​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​សម្រាប់​ការចូលរួមកិច្ចដំណើរ នៃកិច្ចប្រជុំខាងលើនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំ ADMM ដែលកម្ពុជានឹ​ង​រៀបចំ​នា​ពេលសប្តាហ៍ក្រោយនេះ នឹងមានកិច្ចជំនួបរវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រី​ការពារជាតិអាមេរិក រុស្សី និង​ឥណ្ឌាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នេះដែរ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ក៏បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ដោយ​ស្មោះអស់​ពី​ដួង​ចិត្ត​ជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈកិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ទម្រង់​ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា បានដំណើរការ​ទៅ​យ៉ាង​រលូន​ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm