ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​រំពឹង​រក្សា​បាន​ភាព​ខ្លាំង​នៅ​ស៊ី​ហ្គេម ក្រោយ​ជោគជ័យ​នៅ​ជើងឯក​អាស៊ី

2022/11/15 05:12:53 pm        98

​​ប៉េតង់៖ ឯកឧត្តម សុខ សូ​កាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាសង្ឃឹមថា កីឡាករ​-​កីឡាការិនី​របស់ខ្លួននឹង​រក្សាបាន​នូវ​ភាពខ្លាំងសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​៤ ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ។​

​ការលើកឡើង​នេះ បន្ទាប់ពី​ឯកឧត្តម​បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​ប៉េតង់​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា​ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ប្រកួត​ជើងឯក​អាស៊ីដោយ​ជោគជ័យជាមួយ​ការ​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ព្រមទាំង​ពាន​ Nation Cup ១ ទៀតផង។​ ​ឯកឧត្តម សុខ សូ​កាន បានបង្ហាញ​មោទនភាព និង​អបអរសាទរ ចំពោះ​កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែងរហូត​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ។ ឯកឧត្តម​រំពឹងថា សមិទ្ធផល​នេះនឹង​ក្លាយជា​កម្លាំងចលករ​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួតប្រជែង​អន្ដរជាតិ និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ជា​បន្ដបន្ទាប់​ទៀត ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​

​សូម​រំលឹកថា ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ីលើក​ទី​៤ បានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយមាន​អត្ត​ព​លិ​ក ១៥​ប្រទេស​ចូលរួម ក្នុងនោះ​កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំនួន ២៧​រូប​ចូលរួម។ ជា​លទ្ធផល​ក្រុមកីឡា​ប៉េតង់​កម្ពុជាបាន​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្នុងនាម​ក្រុម​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ ពោលគឺ​កម្ពុជាដណ្ដើមបាន​មេដាយមាស ៣ ក្នុងចំណោម ៦​វិញ្ញាសា រួមជាមួយ​មេដាយប្រាក់ ២ និង​សំរឹទ្ធ ២។ រីឯ​ម្ចាស់ផ្ទះ​ថៃឈ្នះ​មេដាយមាស ២ និង​វៀតណាមឈ្នះ​មេដាយមាស ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm