ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ បង្កើតភាពដៃគូរសហការគ្នា ជំរុញអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME ក្នុងស្រុក លើកកម្ពស់ដល់ការផលិត និងជំរុញការនាំចេញផលិតផលទៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ (KSMBPA) បានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញនៃ SMEs នៅថ្ងៃទី ១៤ ខែ វិច្ឆកា។
តាមរយៈអនុស្សារណនៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសកម្ពុជានឹងទទួលបានចំណេះដឹងថ្មីៗកាន់តែច្រើនបន្ថែមទៀត ក្នុងការផលិត និងកែច្នៃផលិតផលរបស់ខ្លួន ឲ្យស្របតាមទីផ្សារកូរ៉េ និងទីផ្សារផ្សេងៗទៀត ហើយ រំពឹងថា នៅថ្ងៃខាងមុខ ផលិតផលរបស់ខ្មែរ នឹងអាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េកាន់តែច្រើន៕
