ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាផលិតបានថាមពលចំនួនប្រមាណជាង ៤.២០០មេហ្កាវ៉ាត់ ក្នុងមួយឆ្នាំ ហើយតម្រូវការប្រើប្រាស់ថាមពលសព្វថ្ងៃ មានប្រមាណតែ ២.១០០មេហ្កាវ៉ាត់ប៉ុណ្ណោះ ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកក្នុងកិច្ចសន្ទនាពិសេសមួយ រវាងវិស័យរដ្ឋ និងវិស័យឯកជន ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។
ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុង ស្វះស្វែងរកប្រភពថាមពលដើម្បីបំពេញតម្រូវការ ដើម្បីត្រៀមផ្គត់ផ្គង់នៅពេលណាដែលមានតម្រូវថាមពលកើនឡើង និងឆ្លើយតបនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា និងសម្រាប់ការប្រើប្រាស់របស់ប្រជាពលទូទៅ កសិកម្ម និងឧស្សហកម្ម៕