ភ្នំពេញ៖ អគ្គិសនីកម្ពុជា បញ្ជាក់ថា ក្នុង១ឆ្នាំៗ អគ្គិសនីកម្ពុជាបានចេញខាតជូនអ្នកប្រើប្រាស់ រាប់ទាំងលំនៅដ្ឋាន និងទាំងផ្នែកវិស័យកសិកម្ម តាមរយៈការឧបត្ថម្ភធនប្រមាណ ១២០លានដុល្លារអាមេរិក។
ឯកឧត្តម កែវ រតនៈ លើកឡើងក្នុងកិច្ចសន្ទនាពិសេសមួយ រវាងវិស័យរដ្ឋ និងវិស័យឯកជន ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម ដើម្បីរម្លឹកឡើងវិញអំពីសវតា និងគោលនយោបាយថាមពលអគ្គិសនី និងលក្ខខណ្ឌ ដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។
ឯកឧត្តមបានបញ្ជាក់ទៀតថា មុនកើតមានឡើងនូវវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ថ្លៃដើមអគ្គិសនី មានតម្លៃប្រមាណ ៧៣០រៀល ប៉ុន្តែបច្ចុប្បន្ននេះ ថ្លៃដើមអគ្គិសនីបានកើនឡើងដល់ប្រមាណ ១ ០០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង៕
