ឥណ្ឌូនេស៊ី៖ ក្រុមមេដឹកនាំប្រទេសមានឧស្សាហ៍កម្មលូតលាស់ទាំង២០ ឬ G20 បានបើកការពិភាក្សានៅថ្ងៃអង្គារនេះនៅលើកោះបាលី បន្ទាប់ពីព្រឹត្តិការណ៍ចុងក្រោយដោយម្ចាស់ផ្ទះឥណ្ឌូនេស៊ី សម្រាប់ប្លុកនេះផ្ដោតលើសកម្មភាពដើម្បីជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចសកល ទោះបីជាមានការប្រេះឆាកាន់តែខ្លាំងដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
កិច្ចប្រជុំ G20 ដែលរាប់បញ្ចូលទាំងប្រទេសចាប់ពីប្រេស៊ីលរហូតដល់ឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត និងអាល្លឺម៉ង់មានច្រើនជាង 80% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក 75% នៃពាណិជ្ជកម្មអន្តរជាតិ និង 60% នៃចំនួនប្រជាជនរបស់ខ្លួន។ សញ្ញាវិជ្ជមានមុនកិច្ចប្រជុំនេះគឺជាជំនួបទ្វេភាគីរយៈពេល ៣ម៉ោងរវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping ដែលមេដឹកនាំទាំង២ បានសន្យាបង្កើនទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត ទោះបីមានការខ្វែងគំនិតគ្នាជាច្រើនក៏ដោយ។
ស្របពេលដែលសង្គ្រាមអ៊ុយក្រែន និងការហក់ឡើងខ្ពស់នៃអតិផរណាសកល ក្លាយជារបៀបវារៈដ៏សំខាន់ក្នុងជំនួបកំពូលនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីបានអំពាវនាវជាថ្មីទៀត ដល់បណ្ដាមេដឹកនាំរបស់ប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតរបស់ពិភពលោក រួបរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ច៕
អត្ថបទ៖ សុខមាន